ប្រធានបទមួយនេះគឺជាសំណូមពររបស់មិត្តនាងខ្ញុំផ្ទាល់។ រីឯមូលហេតុដែលនាងខ្ញុំសម្រេចចិត្តលើកយកប្រធានបទមួយនេះមកចងក្រងធ្វើជាវីដេអូចែករំលែក គឺដោយហេតុនាងខ្ញុំបានសង្កេតមើលឃើញថា មានមនុស្សមួយចំនួននៅតែព្យាយាមរក្សាទំនាក់ទំនងជាមួយនឹងគូស្នេហ៍ចាស់របស់ខ្លួន បើទោះបីជាពួកគេបានបែកគ្នារួចរាល់ និងបានចាប់ផ្ដើមទំនាក់ទំនងស្នេហាថ្មីជាមួយនឹងគូស្នេហ៍ថ្មីក្នុងពេលបច្ចុប្បន្ននេះហើយក៏ដោយក្ដី។
ទាំងអស់នេះហើយដែលជាហេតុនាំភាគីម្ខាងទៀតដែលត្រូវជាគូស្នេហ៍ក្នុងពេលបច្ចុប្បន្នរបស់ពួកគេ កើតមាននូវចិត្តប្រច័ណ្ឌ ក្ដីសង្ស័យ ការមិនទុកចិត្ត និងមានពេលខ្លះទៀតវាក៏អាចបណ្ដាលឱ្យកើតមាននូវជម្លោះល្អក់កករផ្សេងៗជាច្រើន ដែលនឹងបង្កផលប៉ះពាល់ទៅដល់ជីវិតស្នេហាទាំងមូលផងដែរ។
អាស្រ័យដូចបានរៀបរាប់ខាងលើនេះ ទើបនាងខ្ញុំសម្រេចចិត្តថានឹងមកធ្វើការបកស្រាយនូវប្រធានបទមួយនេះ ដើម្បីជាការជួយស្រាយនូវចម្ងល់មួយចំនួន និងជាការជួយបំភ្លឺផ្លូវជូនទៅដល់ប្រិយមិត្តដែលកំពុងតែស្ថិតនៅក្នុងស្ថានការណ៍មួយនេះ។
ដូច្នេះបើប្រិយមិត្តទាំងអស់គ្នាចង់ដឹងថា តើខ្លឹមសារក្នុងវីដេអូដែលនាងខ្ញុំបានធ្វើការបកស្រាយរួចរាល់ហើយនេះមានអត្ថន័យយ៉ាងណាវិញនោះ? សូមតាមដានទស្សនានូវវីដេអូប្រធានបទខាងក្រោមដូចតទៅ…