ប្រធានបទមួយនេះគឺជាការឆ្លើយតបទៅនឹងចម្ងល់របស់ប្រិយមិត្តម្នាក់ ដែលគាត់ចង់ដឹងពីទំហំចិត្តស្រលាញ់ និងពីគំនិតរបស់គូស្នេហ៍ខ្លួនថា «តើគេមានគម្រោងអនាគតជាមួយនឹងគាត់ដែរឬទេ? ព្រោះគេមិនដែលឆ្លើយអ្វីអោយបានច្បាស់លាស់ប្រាប់គាត់សោះ! តើគាត់គួរតែបន្តរង់ចាំគេទៀតដែរឬទេ? ចុះបើចុងក្រោយគេអត់យកគាត់ តើគាត់គួរគិតម៉េច?»។
ការពិតវាមិនមែនជារឿងអ្វីដែលពិបាកនឹងដឹងនោះទេ ដោយគាត់គ្រាន់តែទៅសាកសួរសំនួរនេះពីគូស្នេហ៍ខ្លួនទៅគឺរួចរាល់ទៅហើយ។ ប៉ុន្តែបើសិនជាអ្នកមកសួរនាងខ្ញុំទៅហើយនោះ អីចឹងនាងខ្ញុំមានតែឆ្លើយជូនទៅតាមសំណើទៅចុះ។
ដូច្នេះបើចង់ដឹងថាចម្លើយរបស់នាងខ្ញុំគឺបែបណាវិញនោះ សូមប្រិយមិត្តទាំងអស់គ្នាមកស្តាប់នូវការបកស្រាយរបស់នាងខ្ញុំនៅក្នុងប្រធានបទ៖ «តើគាត់មានគម្រោងអនាគតជាមួយនឹងខ្ញុំដែរឬទេ?» ដូចតទៅ៖