មានគូស្នេហ៍ជាច្រើនគូដែលស្រលាញ់គ្នា តែចុងក្រោយនៅតែត្រូវបែកគ្នាដដែល។ មនុស្សស្ទើរតែគ្រប់រូបទៅហើយដែលតែងតែព្យាយាមគិតត្រិរិះពិចារណារកមើលហេតុផលដែលបណ្តាលអោយស្នេហារបស់ពួកគេដើរដល់ផ្លូវបំបែកយ៉ាងដូចនេះ។

ហេតុដូចនេះនាងខ្ញុំក៏សម្រេចចិត្តចេញជាវីដេអូប្រធានបទមួយដែលមានចំណងជើងថា «ហេតុអ្វីនៅតែបែក?» ដើម្បីជាការបកស្រាយនូវកត្តាគោលទូទៅមួយចំនួនចែកជូនប្រិយមិត្តទាំងអស់គ្នាជាទីសណ្ដាប់ និងទុកជាការគិតពិចារណាសម្រាប់ការត្រៀមខ្លួន ត្រៀមចិត្តអោយបានរួចរាល់ មុនពេលដែលសម្រេចចិត្តថានឹងត្រូវចាប់ផ្តើមមានស្នេហាជាមួយនឹងនរណាម្នាក់។
ចំពោះហេតុផលលំអិត និងដំណោះស្រាយផ្សេងៗទៅលើបញ្ហាអស់ទាំងនេះ នាងខ្ញុំក៏នឹងមកធ្វើការបកស្រាយនៅក្នុងប្រធានបទក្រោយៗទៀតជូនទៅកាន់ប្រិយមិត្តទាំងអស់គ្នាផងដែរ។ ដូច្នេះបើចង់ជ្រាបច្បាស់ សូមប្រិយមិត្តទាំងអស់គ្នាមកស្តាប់នូវការបកស្រាយរបស់នាងខ្ញុំនៅក្នុងប្រធានបទ «ហេតុអ្វីនៅតែបែក?» ដូចតទៅ៖