ដោយយោងតាមស្ថានភាពជាក់ស្តែងនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន ទៅលើបញ្ហាទំនាស់ម្តាយក្មេកជាមួយនឹងកូនប្រសាខ្លួនដែលតែងតែបន្តមានជាប់មកជាហូរហែមិនដាច់នោះ នាងខ្ញុំក៏សម្រេចចិត្តលើកយកប្រធានបទមួយនេះមកធ្វើការបកស្រាយជូនទៅកាន់ប្រិយមិត្តទាំងអស់គ្នា។
ដែលនៅក្នុងវគ្គទី១នេះ នាងខ្ញុំនឹងលើកយកបញ្ហាចោទមួយដែលកូនប្រសាគ្រប់រូបតែងតែមានការងឿងឆ្ងល់មួយដែលថា៖ «ហេតុអ្វីបានជាម្តាយក្មេកមួយចំនួនមិនពេញចិត្តនឹងកូនប្រសាខ្លួន? និងតែងតែព្យាយាមលូកដៃចូលទៅក្នុងរឿងក្រុមគ្រួសាររបស់កូនខ្លួនជាប់ជានិច្ច?»។
ទន្ទឹមគ្នានឹងនេះដែរ នាងខ្ញុំក៏មានការបញ្ចេញជាមតិយោបល់ផ្ទាល់ខ្លួនមួយចំនួនទៅលើតួនាទីក្នុងនាមជាម្តាយក្មេកដែលគួរតែធ្វើ និងអ្វីដែលខ្លួនពុំគួរធ្វើ ជូនទៅដល់ម្តាយក្មេកគ្រប់រូបដើម្បីជាការគិតពិចារណាឡើងវិញម្តងទៀត អោយបានលំអិតអំពីគ្រោះដែលកើតចេញពីទង្វើរបស់ខ្លួន ក៏សូមម្តាយក្មេកទាំងអស់រៀនបើកចិត្តអោយទូលាយ និងធ្វើការសម្រេចចិត្តឡើងវិញប្រកបដោយគតិបណ្ឌិត។
ដូច្នេះសូមប្រិយមិត្តទាំងអស់គ្នាមកស្តាប់នូវការបកស្រាយរបស់នាងខ្ញុំនៅក្នុងប្រធានបទ «ម៉ែក្មេកកូនប្រសាវគ្គទី១» ក្រោមចំណងជើងថា «ហេតុអ្វីម្តាយក្មេកមួយចំនួនមិនពេញចិត្តកូនប្រសាខ្លួន?» ដូចតទៅ៖