តើគួរសម្រេចចិត្តមានកូនជាមួយនឹងស្រីខាងក្រៅដែរឬទេ?

Posted on | Categorie:

ក្នុងប្រធានបទនេះគឺជាការឆ្លើយតបទៅនឹងចម្ងល់របស់មិត្តអ្នកគាំទ្រម្នាក់ ហើយនាងខ្ញុំក៏ចង់ឆ្លៀតឱកាសនេះធ្វើវាឡើងដើម្បីទុកជាការចែករំលែកចំណេះដឹងជូនទៅកាន់មិត្តអ្នកគាំទ្រទាំងអស់គ្នាផងដែរ។

ប្រធានបទមួយនេះ គឺជាការឆ្លើយតបនូវចម្ងល់របស់ប្រិយមិត្តម្នាក់ដែលបានរៀបរាប់ និងសួរមកកាន់នាងខ្ញុំថា៖ «គាត់មានក្រុមគ្រួសារប្រពន្ធកូនរួចហើយ តែគាត់ជាប់ចិត្តស្រលាញ់ និងលួចលាក់ទាក់ទងមានរួមមេត្រីស្នេហ៍ជាមួយនឹងនារីកំណាន់ចិត្តម្នាក់ រហូតដល់ថ្នាក់នាងសុំមានកូនទុកជាចំណងដៃជាមួយនឹងគាត់ ដោយសន្យាថានឹងមិនរករឿងទាមទារចេញមុខចេញមាត់ និងទ្រព្យសម្បត្តិអ្វីទាំងអស់ ព្រមជាមួយនឹងការលើកហេតុផលមកថា គាត់គឺជាបុរសល្អ ឆ្លាត មានសមត្ថភាពខ្ពស់ ហើយនាងចង់បានកូនជាមួយនឹងបុរសល្អឥតខ្ចោះបែបនេះ»។

ដូច្នេះបើចង់ដឹងថាចម្លើយរបស់នាងខ្ញុំគឺបែបណាវិញនោះ សូមប្រិយមិត្តទាំងអស់គ្នាមកស្តាប់នូវការបកស្រាយរបស់នាងខ្ញុំនៅក្នុងប្រធានបទ៖ «តើគួរតែសម្រេចចិត្តមានកូនជាមួយនឹងស្រីខាងក្រៅដែរឬទេ?» ដូចតទៅ៖

Your Reaction to this Post?

∅ 1 out of 1 Votes