ម៉ែក្មេក VS កូនប្រសា វគ្គ៣

Posted on | Categorie:

ក្នុងនាមជាបុរសភេទមួយរូប តើអ្នកមានទំនួលខុសត្រូវអ្វីខ្លះទៅលើបញ្ហាជម្លោះរវាងម្តាយ និងភរិយាខ្លួន?

នៅក្នុងសមរភូមិរវាងម្តាយក្មេកនិងកូនប្រសាដែលកំពុងតែប្រយុទ្ធគ្នាដណ្តើមរាជ្យយ៉ាងស្វិតស្វាញបែបនេះ បែរជាពុំមាននរណាម្នាក់អាចដឹងបានយ៉ាងច្បាស់នោះទេថា «តើឫសគល់នៃបញ្ហាគឺកើតចេញពីអ្នកណាអោយពិតប្រាកដ?»។

ហេតុដូចនេះហើយ ទើបនាងខ្ញុំធ្វើនូវវីដេអូប្រធានបទម៉ែក្មេកកូនប្រសាវគ្គ៣នេះឡើង ដើម្បីជាការបកស្រាយពន្យល់ប្រាប់អ្នកទាំង២អោយបានច្បាស់អំពីឫសគល់ពិតប្រាកដដែលបង្កអោយមានបញ្ហាអស់ទាំងនេះកើតមានឡើង។
ក៏ដូចគ្នានេះដែរ នាងខ្ញុំក៏មានចេតនាដើម្បីជំរុញអោយបុគ្គលដែលជាឫសគល់នៃបញ្ហាម្នាក់នោះ មានភាពក្លាហានក្នុងការងើបឈរមកធ្វើជាអាជ្ញាកណ្តាល រៀនចេះគូសព្រំដែនអោយដាច់ស្រេច ចៀសវាងម្តាយរបស់ខ្លួនលូកដៃចូលមកជ្រុលហួសហេតុបង្កអោយគូស្នេហ៍របស់ខ្លួនត្រូវរស់រងទុក្ខទឹកភ្នែក និងចៀសវាងគូស្នេហ៍របស់ខ្លួនកើតមានចិត្តស្អប់គុំកួននឹងម្តាយរបស់ខ្លួនរហូតដល់ថ្នាក់ឈានហួសព្រំដែន ដែលអាចនឹងបង្កអោយមានគ្រោះជាច្រើនកើតមានឡើង ព្រមទាំងអាចជះឥទ្ធិពលយ៉ាងអាក្រក់ទៅដល់កូនរបស់អ្នកជាក់ជាប្រាកដ។

ដូច្នេះសូមប្រិយមិត្តទាំងអស់គ្នាមកស្តាប់នូវការបកស្រាយរបស់នាងខ្ញុំនៅក្នុងប្រធានបទ «ម៉ែក្មេកកូនប្រសាវគ្គទី៣» ក្រោមចំណងជើងថា «ក្នុងនាមជាបុរសភេទមួយរូប តើអ្នកមានទំនួលខុសត្រូវអ្វីខ្លះទៅលើបញ្ហាជម្លោះរវាងម្តាយ និងភរិយាខ្លួន?» ដូចតទៅ៖

Your Reaction to this Post?

∅ 1 out of 1 Votes