នៅក្នុងប្រធានបទម៉ែក្មេកកូនប្រសាវគ្គទី២នេះ នាងខ្ញុំធ្វើឡើងក្នុងគោលបំណងផ្ញើជូនទៅដល់កូនប្រសាគ្រប់រូបជាពិសេស។
អ្វីដែលនាងខ្ញុំនឹងលើកឡើងនៅក្នុងប្រធានបទមួយនេះ គឺមិនមែនមានចេតនាកាន់ជើងម្តាយក្មេកពស់វែកចិត្តឫស្យាឡើយ តែក្នុងចេតនាដើម្បីជាការជូនជាដំណឹង អមជាមួយនឹងមតិយោបល់ផ្ទាល់ខ្លួនមួយចំនួនរបស់នាងខ្ញុំ ដើម្បីអាចអោយកូនប្រសាដែលបានរងគ្រោះនៅក្នុងរឿងនេះទាំងឡាយ ចេះគិតពិចារណាបានឆ្លាតឈ្លាសវៃជាងមុន ជាជាងក្លាយខ្លួនទៅជាភរិយាដែលចូលចិត្តនាំភ្លើងនៅក្នុងភ្នែកស្វាមីអ្នក ទាំងដែលការពិតខ្លួនអ្នកទើបជនរងគ្រោះដ៏ពិតប្រាកដម្នាក់។
ដូច្នេះសូមប្រិយមិត្តទាំងអស់គ្នាមកស្តាប់នូវការបកស្រាយរបស់នាងខ្ញុំនៅក្នុងប្រធានបទ «ម៉ែក្មេកកូនប្រសាវគ្គទី២» ក្រោមចំណងជើងថា «បើអូននិងម្តាយបងលង់ទឹកក្នុងពេលតែមួយ តើបងជួយអ្នកណាមុនគេ?» ដូចតទៅ៖