នេះគឺជាប្រធានបទម៉ែក្មេកកូនប្រសាវគ្គ៤ ដែលរៀបរាប់អំពីគោលជំហរដែលក្នុងនាមជាកូន និងជាគូស្នេហ៍ម្នាក់គួរតែមាន ក្នុងលក្ខខណ្ឌម្តាយក្មេកនិងកូនប្រសានៅតែមិនព្រមបញ្ឈប់នូវសង្គ្រាមរ៉ាំរ៉ៃមួយនេះទៀតនោះ។
ក្នុងនាមជាអាជ្ញាកណ្តាលម្នាក់ អ្នកត្រូវតែមានភាពរឹងមាំ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការប្រឈមមុខនឹងការដោះស្រាយបញ្ហាផ្សេងៗ និងរារាំងនូវបញ្ហាថ្មីៗកើតមានជាបន្តបន្ទាប់ដែលកើតចេញពីខ្លួនអ្នកផ្ទាល់ ព្រោះអ្នកច្បាស់ជាមិនអាចលែងលះគូស្នេហ៍របស់ខ្លួន និងទៅតាមរកមនុស្សដែលត្រូវចិត្តសមបំណងរបស់ម្តាយអ្នកបានឡើយ ប្រសិនបើម្តាយឪពុករបស់អ្នកគឺជាមនុស្សដែលមានបញ្ហាខួរក្បាល និងផ្លូវចិត្តម្នាក់នោះ។
ក៏ដូចគ្នានេះដែរ អ្នករឹតតែមិនអាចដើម្បីតែផ្គាប់ចិត្តឪពុកម្តាយខ្លួន ធ្វើអោយកូនរបស់អ្នកក្លាយខ្លួនទៅជាក្មេងកំព្រាម្នាក់ដែរ។ យោងតាមហេតុផលខាងលើទាំងអស់នេះហើយ ទើបនាងខ្ញុំសម្រេចចិត្តចេញជាវីដេអូវគ្គ៤នេះ ដើម្បីជាការបើកបង្ហាញជូនទៅកាន់ប្រិយមិត្តទាំងអស់គ្នាពីវិធីសាស្ត្រក្នុងការប្រឈមមុខជាមួយនឹងបញ្ហាដែលនឹងមិនបញ្ចប់មួយនេះ។
ដូច្នេះសូមប្រិយមិត្តទាំងអស់គ្នាមកស្តាប់នូវការបកស្រាយរបស់នាងខ្ញុំនៅក្នុងប្រធានបទ «ម៉ែក្មេកកូនប្រសាវគ្គទី៤» ក្រោមចំណងជើងថា «បើម្តាយក្មេកមិនព្រមបញ្ឈប់ តើគួរធ្វើបែបណា?» ដូចតទៅ៖